Art in the Ads

Many people are very sensitive to art and design that tells them stories, to colors that induce them to cry, smile, wonder, and yearn, and to typography that grabs their attention. To be able to get customers, many businesses try to find attractive packages, flyers, print and video ads. The job of creating the colors, the typography, and the art in this ads are handled by graphic designers.

I have an exploration called Art in Cambodia, which is about making printed ads, posters, storyboard, and magazine. We were using an old technique of creating printed ads and creating new printed ads by the 80s-90s styles.

By: Orbit                            By: Vornsar

ការថ្លែងសុន្ទរកថា

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

 

សុន្ទរកថារបស់ យុវជន យុវតីក្រុមទី១

នៃ សាលាអន្តរជាតិឡៃហ្គ័រ

 

  • ជាដំបូងនាងខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំ និង សូមនមស្ការ ព្រះរតនត្រ័យ ទាំងបី ដែលមាន ព្រះពុទ្ធ ព្រះធម​៌ ព្រះសង្ឃ ជាទីគោរពដ៏ឧត្តុងឧត្តម និង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់
  • សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពង់
  • សូមក្រាបថ្វាយបង្គំសម្តេច ព្រះមហាសុមេធាធិបតី ន្ទន ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់
  • សម្តេចព្រះសង្ឃនាយករង​ ព្រះរាជាគណៈ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ
  • សូមក្រាបថ្វាយបង្គំ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់
  • សូមគោរពនូវវត្តមានដ៏មហាថ្លៃថ្លាពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ព្រមទាំង លោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាទីគោរពក្រៃលែង
  • សូមគោរពនូវវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកអគ្គរាជទូត រាជទូត រដ្ឋទូត ដែលអញ្ញើញចូលរួមពីគ្រប់ប្រទេស
  • សូមគោរពសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ដែលអញ្ញើញចូលរួមក្នុងឳកាសនេះ
  • សូម​គោរព​លោកយាយ លោកតា បង​ប្អូន​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ មន្ត្រី​រាជការ​ កង​កម្លាំង ប្រដាប់​អាវុធ​ និង សួស្តីសិស្សានុសិស្ស​​ទាំង​អស់​ជា​ទី​មេត្រី!

           នាងខ្ញុំម្ចាស់​​ពិត​ជា​មាន​មោទនភាព ​រីករាយ​ អបអរ​សាទរ​យ៉ាង​​ក្រៃ​លែង​ចំពោះ​ព្រះរាជ​វត្តមាន ​ព្រះករុណា ព្រះ​បាទ​ សម្ដេច​ ​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​​​​នៃ​​ព្រះរាជាណាចក្រ​កម្ពុជាជា​ទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​ទ្រង់​ផ្ដល់ព្រះ​កិត្តិយស​គង់​ប្រថាប់​ជា​អធិបតី​ក្នុង​ពិធី​ដ៏​អធឹក​អធម​នេះ។​​ ថ្ងៃនេះខ្ញុំម្ចាស់មានកិត្តិយស និងមានមោទនភាពយ៉ាងក្រៃលែងដែលបានរៀបចំកម្មវិធីប្រកាសទទួលគ្រឿងបំពាក់ មេដាយកិត្តិយស ចំនួន ៥០គ្រឿងជូនដល់សិស្សានុសិស្សនៃសាលាឡៃហ្គ័រក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ក្នុងឆ្នាំ ២០៤០នេះ ។​ ពិធីដ៏មានអត្តន័យនេះនឹងត្រូវចារឹកទុកក្នុងក្រាំងប្រវត្តិសាស្ត្រ របស់សាលាឡៃហ្គ័រជាដរាបតរៀងទៅ ។

អង្គពិធីទាំងមូល ជាទីគោរពសក្ការៈ និង ជាទីស្រលាញ់!

       អស់កាលជាង២០ឆ្នាំដែលសិស្សានុសិស្សនៃសាលាអន្តរជាតិឡៃហ្គ័របានចូលរួមគ្រប់ទម្រង់ការងារដែលមន្ត្រី រាជការបានផ្តល់ជូន និងបានធ្វើការយ៉ាងស្វិតស្វាញ ក្នុងការលើកស្ទួយនូវសេដ្ឋកិច្ចកម្ពុជាអោយរីកលូតលាស់ និងពង្រីកវិស័យសំខាន់ៗដែលជាសសរស្តំដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ការរបំពាក់មេដាយកិត្តិយសក្នុងថ្ងៃនេះ បានសបញ្ចាក់អោយឃើញថា សិស្សានុសិស្សនៃសាលាអន្តរជាតិឡៃហ្គ័រពិតជាមានឆន្ទះខ្ពស់ក្នុងការត្រួសត្រាយផ្លូវសំរាប់អនាគតរបស់បុត្រខេមរាជំនាន់ក្រោយ ។​ ក្នុងការបំពាក់មេដៃនេះ​ រួមបញ្ចូលនឹងគម្រោងផ្សេងៗដែលសិស្សានុសិស្សបានចូលរួមមានដូចជា ការចែករំលែកចំណេះដឹងផ្សេងៗ ការតាក់តែងសៀវភៅសេដ្ធកិច្ចនៃប្រទេសកម្ពុជា និងសត្វព្រៃក្នុងប្រទេសកម្ពុជា កម្មវិធីសប្បុរសធម៏ និងមានច្រើនទៀតដែលបានជួយសង្គមយ៉ាងសកម្ម។

សៀវភៅសេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងសត្វព្រៃក្នុងប្រទេស​ទាំងពីរនេះបាន​បោះពុម្ភផ្សាយចែកជូនទៅដល់សាលា កំរិតអនុវិទ្យាល័យគ្រប់ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជាដើម្បីឲ្យសិក្សានុសិស្សទាំងអស់ក្រេបជញ្ចក់យកចំណេះដឹង សិក្សាពត៌មានបន្ថែមអំពី ជីវចំរុះទាំងនោះ និងប្រព័ន្ធដំណើរការសេដ្ឋកិច្ច។ យើងទាំងអស់គ្នាក៏បានជ្រាបហើយថាដើម្បីទទួលបាននូវលទ្ធផល ឬផ្លែផ្កាដ៏ទីគាប់ចិត្តមួយបាន យើងត្រូវឆ្លងកាត់ និងជំនះរាល់ឧបសគ្គជាច្រើន។ ដោយសារតែសិស្សៗនៃសាលាអន្តរជាតិឡៃហ្គ័រមានសក្កានុពល និងឆន្ទខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរ ជាពិសេសក្មេងៗជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សីក្នុងដឹកនាំប្រទេសជាតិ ពួកគេពិតជាការខិតខំប្រឹងប្រែងជាខ្លាំងក្នុងការស្រាវជ្រាវ និងស្វែងរកព័ត៏មានដែលទាក់ទងនឹងអត្ថបទពីរខាងលើ យកមកចាជាសៀវភៅ។

        ប​ពិត​ព្រះករុណា ព្រះមហាក្សត្រ ជា​ទី​គោរព​ដ៏​ខ្ពង់​ខ្ពស់សម្ដេច ​ទ្រង់ ​ឯកឧត្ដម​ លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី បង​ប្អូន​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ មន្ត្រី​រាជការ និង​ក្មួយ​ៗ​សិស្សានុសិស្ស​ទាំង​អស់ ជាចុងបញ្ចប់ ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ជា​ប្រវត្តិសាស្ត្រ ដែល​ព្រះអង្គ​ផ្ដល់​កិត្តិយស​យាង​គង់​ប្រថាប់​ជា​អធិបតី ក្នុង​ពិធី​ទទួលគ្រឿងបំពាក់ មេដាយកិត្តិយស ចំនួន ៥០គ្រឿងជូនដល់សិស្សានុសិស្សនៃសាលាអន្តរជាតិឡៃហ្គ័រ នាងខ្ញុំព្រះករុណាខ្ញុំសូម​ថ្វាយ​ព្រះ​រាជ​សព្ទសាធុការ ​ពរ​បវរ​មហា​ប្រសើរ​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះ​បរម​នាថ នរោត្តម សីហមុនី ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ សូម​ទ្រង់​ប្រកប​ដោយ​ព្រះ​បរម​សុខក្សេមក្សាន្ត ព្រះជន្មាយុ​យឺន​យូរ ព្រះ​បញ្ញាញាណ​ភ្លឺថ្លា ដើម្បី​ដឹកនាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ឆ្ពោះ​​ទៅ​កាន់​ភាពរីកចម្រើន និង​សម្បូរណ៍​រុងរឿង​តរៀងទៅ។ សូម​ថ្វាយ​ប្រគេន និង​ជូនពរ​បវរ​ប្រសើរ​សម្ដេច​ព្រះអង្គ ឯកឧត្ដម លោកជំទាវ លោក​ឧកញ៉ា លោក ​លោកស្រី​ សមាជិក ​សមាជិកានិង​អង្គ​ពិធី​ទាំងមូល​សូម​ប្រកប​ដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ ​វណ្ណៈ​ សុខៈ ​ពលៈ​ជានិច្ច​និរន្ត​ត​រៀង​ទៅ។ សូមអរព្រះគុណ និងសូមអរគុណ!