Khmer Short Story

When I have free time, I also love writing a fictional story in the Khmer Language. Due to my experience, I think that both Khmer and English writing format are similar. But the difference is that there are more flexible using Khmer words that English as Khmer is my first language.

This is one piece of a story I wrote. I am planning to write them in series.

កញ្ញាដំបងយក្ស or Ms. Cactus

The story is about a girl who has a mother as Pnoung and her father as a foreigner. After her mother died, her father came and pick her up to live in the city. Because her behavior and survival skills are difference from other people, it is hard for a 17-year-old girl to live. On the first day of school, she is introduced to a fine young man that people called “A student council president” to look after her. At first, she wonders why the school director lets her be under control of the bad mouth guy. Sooner she realizes that he isn’t that bad and that he also a guys that she is looking for.

កញ្ញាដំបងយក្ស

ដំបងយក្ស គឺជាប្រភេទប្រទាលម្យ៉ាង ស្រោបដោយបន្លាតូចៗ ដែលភាគច្រើនប្រជាជនខ្មែរ យកវាមកធ្វើជារបងផ្ទះ។ ប្រទាលនេះគឺមានរូបរាងធំ រឹងមាំ អាចបន្លាច មនុស្សសត្វ និងរុក្ខជាតិផ្សេងទៀតមិនអោយចូលមកក្នុងគេហដ្ធានរបស់អ្នកបាន។ ដោយមាឌដំបងធំ និងកាយវិការគំរោះគំរើយបែបនេះហើយ ទើបគ្មានអ្នកណាចូលចិត្ត ឬចង់សាកប៉ះពាល់រូបពិតនៅក្រោយសំបករបស់ដំបងយក្ស។

អុក អឹក អឹ អឺ អឺ!!!

សំលេងមាន់គក រងាវឡើងជាបន្តបន្ទាប់នៅវេលាម៉ោងប្រាំមួយព្រឹក ប្រនាំងនឹងកណ្តឹងនាឡិការោទិ៍ ដែលដាក់នៅលើតុតូចក្បែរគ្រែពណ៍ប្រផេះមួយ។ បុរសសក់ពណ៍កាហ្វេរចាស់កំពុងរង្គោះរង្គើរពីភួយរកកន្លែងដកដៃចេញដើម្បីបិទសំលេងនាឡិកា ហើយប្រញាប់ក្រលំភួយវិញ។ គ្រាន់តែស្ងាត់បានមិនប៉ុន្មាននាទី សំលេងជំទាលរបស់អ្នកម្តាយ មនោរម្យ  ជះមក ចំត្រចៀកទាំងសងខាង របស់បុរសដែលកំពុងដេក។

“អាល់ដូអើយ! ម៉ោងប្រាំមួយហើយ អញ្ជើញចេញពីសំបុកម៉ោ” អ្នកម្តាយវ័យទើបតែ ៣៦ ឆ្នាំកំពុងជួសជុលឡាន ស្រែកបណ្តើរ យកទុលល្វិសមួលខ្ចៅពីប្រអប់ភ្លើងបណ្តើរ។ ខ្ញុំនៅតែសំងំនៅលើគ្រែបន្ត មិនខ្វល់ពីអ្នកស្រែកដាក់មេក្រូនៅខាងក្រោមផ្ទះ។ ផ្ទះរបស់ខ្ញុំគឺជាប្រភេទផ្ទះល្វែងបួនជាន់។ជាន់ក្រោមត្រូវបានក្លាយជាកន្លែងជួសជុលឧបករណ៌ប្រើប្រាស់គ្រប់ប្រភេទ ដ៏ល្បីឈ្មោះមួយ ដោយមានអ្នកម្តាយរបស់ខ្ញុំជាម្ចាស់ហាង។ ចំណែកឯទីកន្លែងដែលនៅក្បែរនោះគឺជាភោជនាដ្ធាន របស់ប៉ាខ្ញុំ ដែលបើកតាំងពីរជំនាន់តាទួតមកម្លេះ។ ប៉ាជាកូនកាត់ខ្មែរ គាត់មានលក់ម្ហូបខ្មែរ ចិន ជប៉ុន កូរ៉េ និងម្ហូបរទេស ឆ្ងាញ់ៗជាច្រើនទៀត។ ដោយសារតែបរិដ្ឋានស្អាត និងមានកន្លែងលាង និងជួសជុលឡានម៉ូតូនៅក្បែរនោះស្រាប់ មានភ្ញៀវជាច្រើនមករកអីញ៉ាំនៅហាងប៉ាជាច្រើន។

“អាល់ដូ! មកញ៉ាំបាយព្រឹកកូន!” ម្តងនេះ សំលេងថ្នមៗពីលោកប៉ាបានបន្លឺឡើង រួមជាមួយក្លិនឈ្ងុយរបស់ ស៊ុបជើងគោ។ ខ្ញុំប្រញាប់ក្រោកឡើង រៀបចំភួយ និងសំអាតខ្លួន ដើម្បីស្រូបស្រង់អាហារពេលព្រឹកមុនពេល ដែលម៉ាក់ញ៉ាំអស់។

“អារុណសួស្តីសំណព្វចិត្ត!” អ្នកម៉ាក់ដើរមកចង្ក្រានដែលនៅជាន់ទីពីរ បណ្តើរ និយាយទៅកាន់លោកប៉ាបណ្តើរ។ ពួកគាត់ចាស់ៗអស់ហើយ តែសាសងឌឺដងដាក់គ្នាដូច អ្នកដែលទើបនឺងការជាមួយគ្នាចឹង។ ដល់ពេលពួកគាត់វាចារផ្អែមមិនខ្មាស់អ្នកដែលជាកូនទោលនេះពេកទៅ ទើបភាគច្រើនខ្ញុំមិនសូវនិយាយជ្រលក់មាត់ពួកគាត់។

“ប៉ាម៉ាក់កូនសុំលុយទៅរៀន!” ក្រោយពីញ៉ាំបាយចប់ និងរៀបចំខ្លួនសំរាប់ទៅសាលា ខ្ញុំចាប់ផ្តើមមកកាត់ចង្វាក់ដើម្បីទទួលបាននៅរបប (លុយចាយ) នៅថ្ងៃនេះ។

“នេស! ប៉ាអោយប្រាំមុឺន ហើយសល់ប៉ុន្មានទៀតប៉ានឹងវេរអោយក្នុង Credit card” ប៉ាដកលុយពីការបូបរួចហុចអោយខ្ញុំដោយភ្នែកនៅមើលទូរទស្សន៍ ដែលមានចុងភៅ ឈ្មោះរ៉េមសុី កំពុងចាប់បោះ ចាប់បោះបន្លែក្នុងខ្ទះឆា។ ក្រោយពីរបានលុយហើយ ខ្ញុំប្រញាប់លោតចុះពីរជាន់ទីពីរតាមខាងក្រោយផ្ទះ តាមរបងផ្ទះដែលខ្ពស់ត្រឹមវេរង់ដាខាងក្រោយ ហើយក៏ដើររំលងផ្ទះប្រាំមួយ ប្រាំពីរទៀតមុន នឹងលោតឡើងឡានក្រុង។

ឡានក្រុង

ស្ត្រីវ័យចំណាស់ជាច្រើនយួរកន្ទ្រក ផងរាប់លុយផង និងឆ្លៀតនិយាយទៅរកអ្នកឯទៀតផង ប្រឹងប្រជ្រៀតអង្គុយលើកៅអី។ សិស្សសាលាពាក់ឯកសណ្ធានអន្តរជាតិ Lego ដូចខ្ញុំដែរ ប្រហែលដប់នាក់កំពុងអង្គុយចុចទូរស័ព្ទ និងដាក់កាសស្តាប់ដោយមិនខ្វល់ពីអ៊ំចាស់ៗ ដែលឈរកាន់ប្រកាន់ដៃដែលនៅកណ្តាលជួរ។ ដោយមិនបណ្តោយអោយអាពួកក្មេង ដែលប្រហែលជារៀនថ្នាក់ទីប្រាំពីរ ប្រាំបី គ្មានការគោរពចាស់ទុំ ខ្ញុំចាប់ផ្តើមប្រតិបត្តិការ។

“នែ! ក្រោកឡើង” ខ្ញុំនិយាយតិចៗបណ្តើរទាត់ជើងក្មេងពីរនាក់ប្រុស ស្រីដែលកំពុងសាសងបណ្តើរ

“ពួកឯងក៏ត្រូវក្រោកដែរ” បន្ទាប់ពីពីរនាក់ក្រោក ខ្ញុំចាប់ផ្តើមអោយប៉ុន្មានអ្នកទៀតក្រោកឡើង។

“អ៊ំៗ អញ្ជើញអង្គុយ ពួកក្មេងៗគាត់ស្ម័គ្រចិត្តអោយកៅអីទៅ កុំអោយអ៊ំចុកដៃកាន់បន្លែ” ខ្ញុំនិយាយប្រាប់ទៅចាស់ៗ។

“អឺ! ល្អណាស់ក្មួយ ពិតជាមានសុជីវធម៍មែន ក្មេងសម័យៗនេះ អរគុណច្រើនណាស់ក្មួយណា” អ៊ំៗសរសើរ ក្មេងទាំងនោះ រីឯពួកនោះ គ្រាន់តែបានសរសើរ ក៏មុខក្រហម អ្នកខ្លះញញឹមបិទមាត់មិនជិត។

“អាល់ដូ! ដល់មុខសាលាហើយ” ពូរតៃកុងឡានដែលអ្នករាប់អានគ្នាជួយឈប់ឡានអោយ ទោះបីជាវាមិនមែនជាចំណតឈប់ឡានក៏ដោយ។ ចំណែកសិស្សៗនៅប៉ុន្នាននាក់ទៀតក៏ប្រញាប់ហក់ចុះមកដែរ។

“អរគុណពូរ! អ៊ំៗ ខ្ញុំទៅសិនហើយ” ខ្ញុំប្រញាប់លើកដៃសំពះ រួចរត់ចុះពីរឡាន

“អរុណសួស្តីប្រធានសិស្ស! សិស្សគ្រប់ជំនាន់សំពះជំរាបសួរយ៉ាងសុភាពមកខ្ញុំ

“បាទ! គឺអរុណសួស្តី ខ្ញុំនិយាយតបទៅវិញជាមួយទឹកមុខរីករាយស្រស់ថ្លា

មិនខុសទេ ខ្ញុំសុម៉ាទី អាល់ដូ កូនកាត់ខ្មែរ អ៉ីតាលី អាយុ១៧ ឆ្នាំ រៀនថ្នាក់ទី១១A ជាប្រធានសិស្សនៃសាលា Lego ដែលត្រូវបានចាត់តាំងដោយលោកគ្រូ អ្នកគ្រូ និងសំបុត្រឆ្នោតពីសិស្សានុសិស្សទូរទាំងសាលាផងដែរ។ ប៉ាម៉ាក់ និងអ្នកស្គាល់គ្នា ជាពិសេសអាមិត្តក្បាលសត្វ (ជិតស្និទ្ធ) មានមោទនភាពដែលខ្ញុំទទួលបានដំណែងនេះ ព្រោះពេលដែលវាមានរឿងជាមួយនរណាម្នាក់វាអាងថាមានមិត្តជាប្រធានសិស្សការពារ។ ពិតជាមិត្តទុរយសមែន។

“អាល់ដូ! មកជួបនាយកសាលាបន្តិច អ្នកគ្រូផ្នែកកីឡា ប្រាប់

“បាទ!”

……………………………

មន្នីដានិយាយ

ក្រវ៉ាត់កពណ៌ខៀវក្រឡាក្រហម វាគួរអោយថប់ដល់ហើយ។ ហើយអាអាវស វាមានឡេវច្រើនពិបាកពាក់ ហើយនៅរឹតទ្រូងពិបាកដកដង្ហើម។ សំពត់ភ្លីមួយរយនេះទៀតក៏ជាក្រណាត់តែមួយដូចក្រវ៉ាត់កវែងប្រហែលមួយចង្អាមកន្លះ រួមទាំងអាខោស្វិតខ្មៅពីក្នុង មួយទៀត។ ឆ្ងល់អ្នកចេញម៉ូតដល់ហើយ ម៉េចក៏មិនអោយសិស្សស្រីស្លៀកខោទៅ ឬក៏ដាក់សំពត់អោយវែងជាងនឹងទៅ។ រីឯស្បែកជើងប៉ាត់តាសមួយគូរនេះក៏ធ្វើអោយជើងធុញថប់ទៅហើយ។

“អឹម! អ្នកនាងដា សូមអង្គុយអោយស្រួលបួលផង”

“ខ្ញុំអង្គុយស្រួលអស់ហើយ” ខ្ញុំតបទាំងមិនមើលមុខនាយក ព្រោះរវល់តែបន្ធូរក្រវ៉ាត់ក លាត់ដៃអាវដល់កំភួនដៃ និងសើយខោស្វិតម្ខាងឡើងដល់ក្រោមជង្គង់បន្តិច។

“អឺ! គឺថាលោកប្រុស រ៉ូដ្រីសបញ្ជាអោយអ្នកនាងរៀននៅទីនេះទាល់តែចប់”

“ប៉ាខ្ញុំទៀតហើយអេស?”

“បាទ! ហើយខ្ញុំក៏មានប្រធានសិស្សម្នាក់នឹងជួយអ្នកនាងតូច ដែរបាទ”

“ប្រធានសិស្សដូចជាមេកុលសម្ពន្ធ ឬមេប៉ាក់ដែលត្រូវបន្តវ៉េនពីឪពុកមែនទេ? “

“អត់ទេ! គឺជាអ្នកដែលត្រូវបានជ្រើសតាំងអោយជួលមើលការខុសត្រូវ”

“អរ៎”

ខ្ញុំលែងនិយាយអីទៀត តែក៏នៅតែចង់មើលមុខដែលត្រូវបានជ្រើសតាំង។ គេប្រហែលជាតាចាស់ដែលមាន ពុកមាត់សៗ ស្បែកជ្រួញ និងស្លៀកពាក់ដោយមាសហើយមើលទៅ។ ពន្លឺថ្ងៃចាំងចូលមកតាមជញ្ជាំងកញ្ចក់ ជះមកចំចំហៀងមុខរបស់ខ្ញុំតែវាក៏ទទួលបាននៅអារម្មណ៍ម៉្យាងមុនពេលមកជាន់ទឹកដីនេះ។

ខ្ញុំស្រម័យឃើញវាលព្រឹក្សា បក្សីបក្សា ដូចជាកេងកងតូចធំ ប្រវឹក ចាប មាន់ព្រៃ ជ្រូកព្រៃ និងដំរីដែលកំពុងតែដណ្តើមគ្នាផឹកទឹកផង និងហែលគេចក្រពើរផង។ ខ្ញុំឃើញនៅជ្រលងភ្នំ ដែលធ្លាប់តែផ្លុំខ្លុយកំដរព្រះអាទិត្យដែលសន្សឹមៗអស្តន្គត។ សេចក្តីនឹករលឹកនៅសម្លរ ដែលធ្លាប់តែកូរ និងម្ទេសដែលធ្លាប់តែចាប់ក្រញ៉េចជាមួយនឹងបាយ។ សម្លៀកបំពាក់ដែលជនជាតិភាគតិចដូចជាខ្ញុំស្លៀក របាំ ក្នុងពិធីបុណ្យរំលឹក ដែលខ្ញុំធ្លាប់រាំ។

 

Leave a Reply

Your email address will not be published. Required fields are marked *