ការថ្លែងសុន្ទរកថា

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

 

សុន្ទរកថារបស់ យុវជន យុវតីក្រុមទី១

នៃ សាលាអន្តរជាតិឡៃហ្គ័រ

 

  • ជាដំបូងនាងខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំ និង សូមនមស្ការ ព្រះរតនត្រ័យ ទាំងបី ដែលមាន ព្រះពុទ្ធ ព្រះធម​៌ ព្រះសង្ឃ ជាទីគោរពដ៏ឧត្តុងឧត្តម និង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់
  • សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពង់
  • សូមក្រាបថ្វាយបង្គំសម្តេច ព្រះមហាសុមេធាធិបតី ន្ទន ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់
  • សម្តេចព្រះសង្ឃនាយករង​ ព្រះរាជាគណៈ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ
  • សូមក្រាបថ្វាយបង្គំ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់
  • សូមគោរពនូវវត្តមានដ៏មហាថ្លៃថ្លាពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ព្រមទាំង លោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាទីគោរពក្រៃលែង
  • សូមគោរពនូវវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកអគ្គរាជទូត រាជទូត រដ្ឋទូត ដែលអញ្ញើញចូលរួមពីគ្រប់ប្រទេស
  • សូមគោរពសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ដែលអញ្ញើញចូលរួមក្នុងឳកាសនេះ
  • សូម​គោរព​លោកយាយ លោកតា បង​ប្អូន​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ មន្ត្រី​រាជការ​ កង​កម្លាំង ប្រដាប់​អាវុធ​ និង សួស្តីសិស្សានុសិស្ស​​ទាំង​អស់​ជា​ទី​មេត្រី!

           នាងខ្ញុំម្ចាស់​​ពិត​ជា​មាន​មោទនភាព ​រីករាយ​ អបអរ​សាទរ​យ៉ាង​​ក្រៃ​លែង​ចំពោះ​ព្រះរាជ​វត្តមាន ​ព្រះករុណា ព្រះ​បាទ​ សម្ដេច​ ​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​​​​នៃ​​ព្រះរាជាណាចក្រ​កម្ពុជាជា​ទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​ទ្រង់​ផ្ដល់ព្រះ​កិត្តិយស​គង់​ប្រថាប់​ជា​អធិបតី​ក្នុង​ពិធី​ដ៏​អធឹក​អធម​នេះ។​​ ថ្ងៃនេះខ្ញុំម្ចាស់មានកិត្តិយស និងមានមោទនភាពយ៉ាងក្រៃលែងដែលបានរៀបចំកម្មវិធីប្រកាសទទួលគ្រឿងបំពាក់ មេដាយកិត្តិយស ចំនួន ៥០គ្រឿងជូនដល់សិស្សានុសិស្សនៃសាលាឡៃហ្គ័រក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ក្នុងឆ្នាំ ២០៤០នេះ ។​ ពិធីដ៏មានអត្តន័យនេះនឹងត្រូវចារឹកទុកក្នុងក្រាំងប្រវត្តិសាស្ត្រ របស់សាលាឡៃហ្គ័រជាដរាបតរៀងទៅ ។

អង្គពិធីទាំងមូល ជាទីគោរពសក្ការៈ និង ជាទីស្រលាញ់!

       អស់កាលជាង២០ឆ្នាំដែលសិស្សានុសិស្សនៃសាលាអន្តរជាតិឡៃហ្គ័របានចូលរួមគ្រប់ទម្រង់ការងារដែលមន្ត្រី រាជការបានផ្តល់ជូន និងបានធ្វើការយ៉ាងស្វិតស្វាញ ក្នុងការលើកស្ទួយនូវសេដ្ឋកិច្ចកម្ពុជាអោយរីកលូតលាស់ និងពង្រីកវិស័យសំខាន់ៗដែលជាសសរស្តំដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ការរបំពាក់មេដាយកិត្តិយសក្នុងថ្ងៃនេះ បានសបញ្ចាក់អោយឃើញថា សិស្សានុសិស្សនៃសាលាអន្តរជាតិឡៃហ្គ័រពិតជាមានឆន្ទះខ្ពស់ក្នុងការត្រួសត្រាយផ្លូវសំរាប់អនាគតរបស់បុត្រខេមរាជំនាន់ក្រោយ ។​ ក្នុងការបំពាក់មេដៃនេះ​ រួមបញ្ចូលនឹងគម្រោងផ្សេងៗដែលសិស្សានុសិស្សបានចូលរួមមានដូចជា ការចែករំលែកចំណេះដឹងផ្សេងៗ ការតាក់តែងសៀវភៅសេដ្ធកិច្ចនៃប្រទេសកម្ពុជា និងសត្វព្រៃក្នុងប្រទេសកម្ពុជា កម្មវិធីសប្បុរសធម៏ និងមានច្រើនទៀតដែលបានជួយសង្គមយ៉ាងសកម្ម។

សៀវភៅសេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងសត្វព្រៃក្នុងប្រទេស​ទាំងពីរនេះបាន​បោះពុម្ភផ្សាយចែកជូនទៅដល់សាលា កំរិតអនុវិទ្យាល័យគ្រប់ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជាដើម្បីឲ្យសិក្សានុសិស្សទាំងអស់ក្រេបជញ្ចក់យកចំណេះដឹង សិក្សាពត៌មានបន្ថែមអំពី ជីវចំរុះទាំងនោះ និងប្រព័ន្ធដំណើរការសេដ្ឋកិច្ច។ យើងទាំងអស់គ្នាក៏បានជ្រាបហើយថាដើម្បីទទួលបាននូវលទ្ធផល ឬផ្លែផ្កាដ៏ទីគាប់ចិត្តមួយបាន យើងត្រូវឆ្លងកាត់ និងជំនះរាល់ឧបសគ្គជាច្រើន។ ដោយសារតែសិស្សៗនៃសាលាអន្តរជាតិឡៃហ្គ័រមានសក្កានុពល និងឆន្ទខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរ ជាពិសេសក្មេងៗជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សីក្នុងដឹកនាំប្រទេសជាតិ ពួកគេពិតជាការខិតខំប្រឹងប្រែងជាខ្លាំងក្នុងការស្រាវជ្រាវ និងស្វែងរកព័ត៏មានដែលទាក់ទងនឹងអត្ថបទពីរខាងលើ យកមកចាជាសៀវភៅ។

        ប​ពិត​ព្រះករុណា ព្រះមហាក្សត្រ ជា​ទី​គោរព​ដ៏​ខ្ពង់​ខ្ពស់សម្ដេច ​ទ្រង់ ​ឯកឧត្ដម​ លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី បង​ប្អូន​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ មន្ត្រី​រាជការ និង​ក្មួយ​ៗ​សិស្សានុសិស្ស​ទាំង​អស់ ជាចុងបញ្ចប់ ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ជា​ប្រវត្តិសាស្ត្រ ដែល​ព្រះអង្គ​ផ្ដល់​កិត្តិយស​យាង​គង់​ប្រថាប់​ជា​អធិបតី ក្នុង​ពិធី​ទទួលគ្រឿងបំពាក់ មេដាយកិត្តិយស ចំនួន ៥០គ្រឿងជូនដល់សិស្សានុសិស្សនៃសាលាអន្តរជាតិឡៃហ្គ័រ នាងខ្ញុំព្រះករុណាខ្ញុំសូម​ថ្វាយ​ព្រះ​រាជ​សព្ទសាធុការ ​ពរ​បវរ​មហា​ប្រសើរ​ថ្វាយ​ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះ​បរម​នាថ នរោត្តម សីហមុនី ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ សូម​ទ្រង់​ប្រកប​ដោយ​ព្រះ​បរម​សុខក្សេមក្សាន្ត ព្រះជន្មាយុ​យឺន​យូរ ព្រះ​បញ្ញាញាណ​ភ្លឺថ្លា ដើម្បី​ដឹកនាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ឆ្ពោះ​​ទៅ​កាន់​ភាពរីកចម្រើន និង​សម្បូរណ៍​រុងរឿង​តរៀងទៅ។ សូម​ថ្វាយ​ប្រគេន និង​ជូនពរ​បវរ​ប្រសើរ​សម្ដេច​ព្រះអង្គ ឯកឧត្ដម លោកជំទាវ លោក​ឧកញ៉ា លោក ​លោកស្រី​ សមាជិក ​សមាជិកានិង​អង្គ​ពិធី​ទាំងមូល​សូម​ប្រកប​ដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ ​វណ្ណៈ​ សុខៈ ​ពលៈ​ជានិច្ច​និរន្ត​ត​រៀង​ទៅ។ សូមអរព្រះគុណ និងសូមអរគុណ!

 

Two Colors for K and E

              អាសូរម្ចាស់ដៃអូន​ 
                បទពាក្យ ៧

អាសូរម្ចាស់ដៃសរសៃសូត្រ     ទោរទន់យោរយកតាមអក្ខរា

ក្រអូបឈ្ងុយឈ្ងប់ក្លិនបុស្បា     បង់បោយយាត្រាតាមសំបុត្រ ។


អាសូរម្ចាស់ដៃត្រកងអូន      រាត្រីសាយ័នស្នេហ៌បរិសុទ្ធ

ពេលណាអ្នកមកអោយចន្ទផុត   ទុក្ខារាប់សិបក្នុងចិន្តា ។


អាសូរម្ចាស់ដៃប្រលាក់ពណ៍ ​​​​​​ ​  ម្ចាស់ដៃរូបល្អ ក្នុងលោកា

ភ្លេចញាំខ្ចៅខ្ចងម្ចូរម្លូរស្លា     ភ្លេចខ្លុយស្នេហារូបអូនហើយ ។


អាសូរម្ចាស់ដៃទិសនិរតី       មិនអាសូរស្រីបក់មិនល្ហើយ

ឬអ្នកជួបហង្សថ្មីទៅហើយ    បានរូបត្រាណត្រើយកន្ទើយចិត្ត ។


អាសូរម្ចាស់ដៃកូរទឺកល្អក់     ទឹកភ្នែកកខ្វក់ដៃប្រឌិត

អូនលេងជឿហើយពាក្យស្នេហ៍ស្និទ្ធ សូមបួសលាងចិត្តលាងកម្មស្នេហ៍។


អាសូរម្ចាស់ដៃអ្នកអង្វរ ​​    ផ្លែល្វារូបល្អដែលបែកបែរ

ជាតិថ្មីជាតិចាស់មិនចង់ក្បែរ  អោអើយម្ចាស់ស្នេហ៍លារហូត៕
​​​ ​​​​​           Melancholy hands

Melancholy hands of a silky thread

Rampant and swing along certain words

Scented fragrance of the flowers

Waving the expedition from the letters

 

Melancholy hands that hold me

The Aurora nights, and the true love

When will you come to the moon

Help her to overcome the painfulness in her heart

 

Melancholy hands that fill with paint

The hands of the pulchritudinous man on the universe

Forget his snail food, sour soup, Areca nuts and betel leaves

Forget his beloved flute that I gave to him

 

Melancholy hands from the southwest

No sympathy for this anguish

It’s because you find another golden bird

That’s why you turn your back at me

 

Melancholy hands stir the unclear water

The dirty tears, the liar’s hands

No more belief in your counterfeit words

Become a nun to clean the karma

 

Melancholy hands begging me

The beautiful fig cheated on love

Next life, old life, wish not to see you again

My little darling, just say goodbye

Pchum Ben

Pchum Ben is one of the famous Buddhist ceremonies in Cambodia. The ceremony starts on the first day of wane (count by the moon shape), Pak tbot (month) to the fifteen wane. Many Cambodian wears white shirt with dark colors of pants or skirt to the pagoda. They gather around to offer the food to the monks so that the monks don’t need to suffer from walking in the rainy season to get food. This ceremony also for praying the feast to the ancestors.

Another event that happens in Pchum Ben is throwing the rice balls for ghosts. There are twelves types of ghosts who suffered from hungriness and painfulness. These ghosts are referring to the people who did bad things when they were human.